+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich អាច​នឹង​ប្រជែង​​យក Zidane ជាមួយ Man UTD

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1076


Bayern Munich អាចនឹងប្រជែង​ជាមួយ Manchester United យកលោក Zinedine Zidane ប្រសិនបើពួកគេរកអ្នកចាត់ការថ្មីជំនួសលោក Niko Kovac បន្ទាប់ពីការចាប់ផ្តើមមិនសូវល្អក្នុងរដូវកាលនេះ។

ក្រុមម្ចាស់ជើងឯកក្របខណ្ឌ Bundesliga កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៦ បន្ទាប់ពីការប្រកួត៧លើក ហើយ Kovac ដែលទើបតែមកដល់រដូវក្តៅនេះពី Eintrackt Frankfurt កំពុងស្ថិតក្រោមសម្ពាធ ដែលទំនង​ឱ្យមានការកែប្រែបានឆាប់រហ័ស។

ប៉ុន្តែបើយោងតាម RMC Sport ក្លិប​យក្សអាល្លឺម៉ង់បានដៅបុរសវ័យ៤៦ឆ្នាំ Zidane, Laurent Blanc និងលោក Arsene Wenger អតីតអ្នកចាត់ការ Arsenal សុទ្ធតែស្ថិតក្នុងបញ្ជីបេក្ខជន​អ្នកចាត់ការថ្មី។


ជាមួយគ្នានេះ សារព័ត៌មានមួយចំនួនក៏បានផ្សាភ្ជាប់លោក Zidane ទៅនឹង​ Manchester United ក្នុងនាមអ្នកជំនួសតំណែងអ្នកចាត់ការពី​លោក Jose Mourinho៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖