+855 16 757 168     samnob@keiladaily.com
KD Logo

Salah ត្រលប់ពីជម្រើសជាតិអេហ្ស៊ីបមក Liverpool វិញជាមួយរបួស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 665

ខ្សែប្រយុទ្ធ Mohamed Salah បានត្រលប់ពីជំរំក្រុមជម្រើសជាតិមកក្លិប Liverpool វិញហើយ ក្រោយរងរបួសអំឡុងការប្រកួតដែល អេហ្ស៊ីប ឈ្នះវគ្គជម្រុះ Africa Cup of Nations ៤-១ លើ ស្វាហ្ស៊ីឡង់ កាលពីថ្ងៃសុក្រទី១២ខែតុលាឆ្នាំ២០១៨។

តារាឆ្នើមវ័យ២៦ឆ្នាំ រកបានគ្រាប់នាំមុខសម្រាប់អេហ្ស៊ីប ដោយស៊ុតចូលពីការទាត់បាល់ចេញពីជ្រុង(corner)។ អតីតសមាជិក Basel, Fiorentina, Roma វ័យ២៦ឆ្នាំ បន្ទាប់មកក៏មានរបួសសាច់ដុំ ហើយដើរខ្ជើចជើងចេញពីទីលាន។

គ្រូជំនួយអេហ្ស៊ីប លោក Hany Ramzy បានប្រាប់ព័ត៌មាន Bein Sports ថា៖ “តាមការពិនិត្យជាបឋម វេជ្ជបណ្ឌិតរបស់ក្រុមនិយាយថាវាជាការយារសាច់ដុំខ្លាំង ប៉ុន្តែមិនរហែកទេ។ ខ្ញុំគិតថាវាមិនធ្ងន់ធ្ងរទេ”។

Liverpool នឹងប្រកួតបន្ទាប់នៅទឹកដី Huddersfield ថ្ងៃសៅរ៍ទី២០ខែតុលា។ Salah ដែលរដូវកាលមុនរកបាន៤៤គ្រាប់សម្រាប់ក្រុមលោក Jurgen Klopp នោះ រកគ្រាប់បាល់មិនបានឡើយក្នុងការចូលលេង៤ប្រកួតចុងក្រោយសម្រាប់ក្លិបក្នុងរដូវកាល២០១៨-១៩នេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖