ក្រុមបាល់ទាត់ជម្រើសជាតិម៉ាដាហ្គាស្ការ បានឡើងទៅកាន់វគ្គចុងក្រោយក្របខណ្ឌបាល់ទាត់អាហ្វ្រិក ឬ African Nations Cup ជាលើកដំបូងតាមរយៈជ័យជម្នះលើហ្គីណេអេក្វាទ័រ ១-០ នៅថ្ងៃអង្គារ ទី១៦ តុលា។
ខ្សែបម្រើ Njiva Rakotoharimalala វ័យ២៦ឆ្នាំលេងនៅក្លិប Sukhothai របស់ថៃជាអ្នករកបានគ្រាប់ជ័យជម្នះ។
ពួកគេបានឡើងទៅកាន់វគ្គចុងក្រោយជាលើកដំបូងក្នុងព្រឹត្តិការណ៍ដែលឥឡូវនេះត្រូវបានពង្រីកពី១៦ទៅ ២៤ក្រុម។
ម៉ាដាហ្គាស្ការត្រូវបានចូលរួមដោយអេហ្ស៊ីព, សេណេហ្គាល់ និងទុយនេស៊ី នៅក្នុងវគ្គជម្រុះសម្រាប់ការប្រកួតវគ្គចុងក្រោយដែលធ្វើឡើងនៅកាមេរ៉ូន អំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០១៩។
ជ័យជម្នះរបស់ម៉ាដាហ្គាស្ការបានធ្វើឱ្យពួកគេទទួលបាន១០ពិន្ទុនៅក្នុងពូល A ជាមួយនឹងការប្រកួតពីរលើកដែលនៅសល់៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖