+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich ធ្លាប់ចោល​ឱកាស​យក​តារាកំពុង​រះ​អង់គ្លេស Jadon Sancho

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1015


Bayern Munich ធ្លាប់បានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យក្មេងអង់គ្លេស Jadon Sancho មុនទៅចូលរួមជាមួយគូប្រជែង Borussia Dortmund នៅចុងខែសីហា ឆ្នាំ២០១៧។

Sancho ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិអង់គ្លេសពេលប៉ះក្រូអាតកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ធ្លាប់ត្រូវ Bayern Munich សម្លឹងមើលដែរពេល​គេមានបំណងចង់ចាកចេញពីក្រុម Manchester City ។

ទោះជាយ៉ាងណាក៏ដោយ Sport BILD បានបង្ហើបឱ្យដឹងថា ក្រុមជើងឯក Bundesliga មិនបានដាក់សំណើណាមួយទេ ព្រោះសមាជិកក្រុមប្រឹក្សាភិបាលរបស់ពួកគេមិនបានជឿជាក់។


ផ្ទុយទៅវិញ កីឡាករវ័យ​១៨ឆ្នាំ​ខាងលើកំពុងបង្ហាញ​ថ្វីជើងយ៉ាងល្អទាំងនៅជម្រើសជាតិ និង Dortmund៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖