Luka Jovic បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកបាន៥គ្រាប់ម្នាក់ឯងក្នុងមួយប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ពេល Eintracht Frankfurt លត់ Fortuna Dusseldorf ៧-១ កាលយប់ថ្ងៃសុក្រទី១៩ខែតុលាឆ្នាំ២០១៨។
កីឡាករជម្រើសជាតិស៊ែបវ័យទើប២០ឆ្នាំរូបនេះ រកបានគ្រាប់បាល់ក្នុងនាទី២៦, ៣៤, ៥៥, ៦៩ និង៧២ បន្ទាប់ពី Sebastien Haller ស៊ុតគ្រាប់ទី១ក្នុងនាទីទី២០និងគ្រាប់ទី៤ក្នុងនាទី៥០។
Jovic ដែលលេងឱ្យ Frankfurt លើកិច្ចសន្យាខ្ចីពី Benfica ពេលនេះកំពុងនាំមុខក្នុងបញ្ជីអ្នករកគ្រាប់បានច្រើនជាងគេនៅ Bundesliga។ គេបានស៊ុតចូល៤គ្រាប់សម្រាប់ Frankfurt ក្នុងការចូលលេង៩ប្រកួតដំបូង។
សូមបញ្ជាក់ថាកីឡាករចុងក្រោយដែលស៊ុតចូល៥គ្រាប់ក្នុងមួយប្រកួតនៅ Bundesliga គឺ Robert Lewandowski ដែលប្ដូរចូលនៅវគ្គទី២ហើយស៊ុតចូល Wolfsburg ៥គ្រាប់សម្រាប់ Bayern Munich ក្នុងឆ្នាំ២០១៥៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖