Robert Lewandowski បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ ខណៈ Bayern Munich បានបញ្ចប់ការភាពមិនឈ្នះសោះក្នុងចំណោមបួនប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងជ័យជម្នះនៅលើទឹកដី Wolfsburg ក្នុងការប្រកួត Bundesliga ថ្ងៃសៅរ៍ ទី២០ តុលា។
Lewandowski បានស៊ុតឲ្យ Bayern នាំមុខមុន ហើយបន្ថែមមួយគ្រាប់ទៀតនៅវគ្គទី២។
Robben ត្រូវបានគេបណ្តេញចេញក្រោយបានកាតលឿងជាលើកទី២ ហើយ Wout Weghorst វាយបកបានមួយគ្រាប់មកវិញ។
Lewandowski បានបង្កើតឱកាសដល់ James Rodriguez ដើម្បីបញ្ចប់ជ័យជម្នះ។
កាលពីថ្ងៃសុក្រ ទី១៩ តុលា Bayern បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថា "មិនមានការគោរព" និងបំពានរដ្ឋធម្មនុញ្ញអាល្លឺម៉ង់ជាមួយនឹងការរិះគន់ថ្មីៗនេះនៅក្នុងសន្និសីទសារព័ត៌មាន៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖