+855 16 757 168     samnob@keiladaily.com
KD Logo

បណ្ឌិសភាតេក្វាន់ដូមានភារកិច្ចអ្វីខ្លះ ?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 657
      ខេមរសហព័ន្ធតេក្វាន់ដូបានបង្កើតជាលើកដំបូងនូវសាលាបណ្ឌិតសភាតេក្វាន់ដូកម្ពុជា-កូរ៉េ មកទល់ពេលនេះបានជិតមួយឆ្នាំហើយ ។

លោក Choi Yong Sok គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានបញ្ជាក់ប្រាប់ថាប្រទេសខ្លាំងៗសុទ្ធតែមានសាលាបណ្ឌិតសភាតេក្វាន់ដូ ។ បណ្ឌិតសភាតេក្វាន់ដូប្រៀបបាននឹយាយ​ថា​បណ្ឌិត​សភាតេ​ក្វាន់ដូប្រៀបដូចជារោងចក្រមួយដែលមានតួនាទីផលិតធនធានមនុស្សខាងតេក្វាន់ដូឲ្យស្របតាមស្តង់ដារសាកល ។

លោកបន្តថាការបណ្ដុះបណ្ដាលធនធានមនុស្សនេះមិនមែនមានន័យថាបណ្ដុះបណ្ដាលតែត្រឹមកីឡាករ-កីឡាការិនី ឬ ថ្នាលបន្តវេននោះទេ គ្រូបង្វឹក-គ្រូបង្គោល អាជ្ញាកណ្ដាល ចៅក្រមគ្រូអាជ្ញាកណ្ដាលចៅក្រមសុទ្ធតែបណ្ដុះបណ្ដាលនៅក្នុងបណ្ដិតសភាតេក្វាន់ដូទាំងអស់ ។

គ្រូបង្វឹករូបនេះបន្ដថាបណ្ឌិតសភាតេក្វាន់ដូខ្លះមានការទទួលស្គាល់ត្រឹមថ្នាក់ជាតិប៉ុណ្ណោះ តែសាលាបណ្ឌិតសភាតេក្វាន់ដូកម្ពុជាដែលប្រសិទ្ធិនាមថា<សាលាបណ្ឌិតសភាតេក្វាន់ដូកម្ពុជា-កូរ៉េ នោះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ តេក្វាន់ដូស្ទីល WTF( World Taekwondo Federation)គឺជាក្បាច់គុនរបស់កូរេខាងត្បូងហើយជាប្រភេទកីឡាអូឡាំពិកទៀតផង ។

ដូច្នេះធនធានមនុស្សទាំងអស់ដែលបណ្ដុះបណ្ដាលនៅទីនេះមានគុណភាពសាកល និង បានទទួលស្គាល់ជាអន្តរជាតិ ។ លោក Choi Yong Sok ដែលចូលមកបង្ហាត់តេក្វាន់ដូនៅកម្ពុជាស្ទើរ​​តែ ២០ឆ្នាំហើយនោះលោកបានចេះនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ។

ធនធានមនុស្សដែលលោកបណ្ដុះបណ្ដាលមានរហូតដល់ខ្សែក្រវ៉ាត់ខ្មៅ ៥ ដាន់ ខ្លះក្លាយជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ និង ជាគ្រូបង្វឹកដែលមានអាជ្ញាបណ្ណសាកលទៀតផង ។ជារៀងរាល់ឆ្នាំគ្រូបង្វឹករូបនេះតែងតែបង្កើតឲ្យមានការធ្វើសិក្ខាសាលាស្ដីពីតេក្វាន់ដូ និង បង្កើតឲ្យមានការប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតកូរេ និង ការប្រកួតកម្រិតថ្នាលក្រោមប្រធានបទ Taekwondo Hope 2023 ។

តេក្វាន់ដូត្រូវបានគេចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីកីឡាការិនីស៊ន សៀវម៉ីដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីលាអាស៊ីលើកទី១៧ នៅ Incheon (17 ASIAN Games Incheon)នាឆ្នាំ​២០១៤​ដែលនេះជាមេដាយមាសដំបូងបំផុតរបស់កម្ពុជាក្នុងប្រវត្តិកីឡាអាស៊ី ៕

អត្តបទ / រូបភាព ៖ KeilaDaily
 
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖