+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Roma សល់​១៦​ថ្ងៃទៀត​រក្សា​កៅអីរបស់ខ្លួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 506


អ្នកចាត់ការ Roma លោក Eusebio Di Francesco កំពុងតែស្រវាស្រទេញ​លើ​ការងារ​របស់លោក ក្រោយលោក James Pallotta ដែលជាប្រធានក្លិបបានប្រកាសថាជារឿង​ដ៏រអើម ដែលពួកគេ​បាន​ចាញ់ SPAL ២ទល់នឹង០ ក្នុងជំនួបលីគ​កំពូល​អ៊ីតាលី នៅថ្ងៃសៅរ៍ ទី២០ តុលា។

បើទោះបី Roma ឈរនៅលេខ៦ក្នុងក្របខណ្ឌ Serie A ក៏ដោយក៏ លោក Di Francesco ត្រូវបានគេប្រាប់ថា មានរយៈពេលតែ១៦ថ្ងៃ និងបួនប្រកួតប៉ុណ្ណោះដើម្បីបញ្ចុះបញ្ចូល Pallotta មិនឱ្យគេបណ្តេញរូបលោក។


យោងទៅតាម Corriere dello Sport ម្ចាស់ក្លិបជនជាតិអាមេរិកាំងខឹងខ្លាំងណាស់ ហើយចង់បណ្តេញ Di Francescoភ្លាមៗបន្ទាប់ពីបរាជ័យក្នុងថ្ងៃដ៏អាម៉ាស់ តែត្រូវបានបញ្ចុះបញ្ចូលឱ្យរង់ចាំដោយអ្នកពិគ្រោះយោបល់ Franco Baldini៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖