+855 16 757 168     samnob@keiladaily.com
KD Logo

បាក់ជណ្ដើរយន្ដនៅអ៊ីតាលី ធ្វើឲ្យអ្នកគាំទ្រ CSKA Moscow របួសយ៉ាងហោច២០នាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 315


ក្រុមអ្នកគាំទ្រ CSKA Moscow បានរងរបួសពេលធ្វើដំណើរទៅ​ទស្សនាក្របខណ្ឌ Champions League តតាំង Roma នៅ Stadio Olimpico បន្ទាប់ពីរងគ្រោះ​ដោយបាក់កាំជណ្ដើរយន្ដនៅស្ថានីយ រថភ្លើងក្រោមដី កាលថ្ងៃអង្គារ ទី២៣ តុលា។

ប៉ូលីសអ៊ីតាលីបាននិយាយថា ហេតុការណ៍បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២០នាក់រងរបួស។

មនុស្ស៧នាក់បានរងរបួសយ៉ាងធ្ងន់នៅក្នុងហេតុការណ៍នៅឯស្ថានីយកណ្តាលក្រុង។ គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ថាប៉ះពាល់ដល់អាយុជីវិតទេ។


ទូរទស្សន៍រដ្ឋ RAI បានចាក់ផ្សាយវីដេអូនៃឧបទ្ទវហេតុដែលបង្ហាញថា ជណ្ដើរយន្ដបានរត់យ៉ាងលឿន ធ្វើឲ្យមនុស្សមិនអាច​រត់ចេញទាន់។

ចៅហ្វាយក្រុងរ៉ូម លោក Virginia Raggi បានទៅស្ថានីយរថភ្លើងក្រោមដី ហើយបាននិយាយថាអាជ្ញាធរដឹកជញ្ជូនក្នុងតំបន់បានបើកការស៊ើបអង្កេតរឿងនេះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖