+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើអង់គ្លេសវ័យ១៨ឆ្នាំបន្តស៊ុតចូល ខណៈ Dortmund លត់ Atletico ៤-០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 786

ខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេសវ័យ១៨ឆ្នាំ Jadon Sancho រកបានគ្រាប់ទី១របស់ខ្លួនក្នុងពានរង្វាន់ Champions League ស្របពេល Borussia Dortmund ធ្វើបានយ៉ាងល្អដោយលត់ Atletico Madrid ៤-០ នៅរាត្រីថ្ងៃពុធទី២៤ខែតុលាឆ្នាំ២០១៨។

យុវជនអង់គ្លេសដែលបានចេញពី Man City ទៅ Dortmund ក្នុងឆ្នាំ ២០១៧ ដើម្បីជំនួសកៅអី Ousmane Dembele បានស៊ុតចូលគ្រាប់ទី៣ក្នុងនាទី៨៣ បន្ទាប់ពី Axel Witsel បើកការនាំមុខក្នុងនាទី៣៨ និង Raphael Guerreiro បង្កើនការនាំមុខក្នុងនាទី៧៣។ ខ្សែការពារស្លាបកូនកាត់បារាំង-ព័រទុយហ្គាល់ដដែល Guerreiro ដដែលជាអ្នកស៊ុតគ្រាប់ចុងក្រោយក្នុងនាទី៨៩។

Sancho ក៏ជាកីឡាករអង់គ្លេសទី១ដែលស៊ុតចូលក្នុងពាន Champions League សម្រាប់ក្លិបក្រៅប្រទេសអង់គ្លេសគិតតាំងពី David Beckham ស៊ុតចូល Rosenborg សម្រាប់ Real Madrid ក្នុងឆ្នាំ២០០៥មក។

គួរដឹងដែរថា នេះជាបរាជ័យធ្ងន់បំផុតរបស់លោក Diego Simeone ក្នុងការដឹកនាំ Atletico ៧ឆ្នាំមកនេះ។

Dortmund ពេលនេះកំពុងឈរលេខ១ពូល A ដោយមាន៩ពិន្ទុពេញពី៣ប្រកួត ខណៈ Atletico នៅលេខ២ដដែល ដ្បិតបានឈ្នះ២ប្រកួតដំបូង៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖