Salomon Kalou ស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងនោះរាប់បញ្ចូលទាំងការទាត់១១ម៉ែត្រឲ្យ Hertha Berlinស្មើនៅលើទឹកដី Borussia Dortmund ដោយលទ្ធផល២ទល់នឹង២ នៅសៅរ៍ទី២៧ ខែតុលា ក្នុងក្របខណ្ឌ Bundesliga។
កីឡាករកូឌីវ័របានលុបចោលនូវគ្រាប់បាល់ទី២ របស់កីឡាករវ័យក្មេង Jadon Sancho នៅនាទីទី២៧ ដោយមានការទាត់បាល់បញ្ចូលទីមុនពេលសម្រាក ហើយក្រោយមក បានរកគ្រាប់បាល់តាមស្មើវិញដោយការស៊ុតបាល់ពិន័យពីចម្ងាយយ៉ាងលឿនបន្ទាប់ពី Sancho ស៊ុតឲ្យ Dortmund នាំមុខជាលើកទី២។
Sancho អាយុ១៨ឆ្នាំស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជាលើកដំបូងក្នុងអាជីព ប៉ុន្តែកំហុសរបស់ Davie Selke បានធ្វើឱ្យ Hertha ទទួលបានការពិន័យចុងម៉ោងដែល Kalou ជាអ្នកទាត់បញ្ចូលទី។
លទ្ធផលនេះបានបញ្ចប់ការឈ្នះចំនួន៤ប្រកួតជាប់គ្នារបស់ Dortmund ក្នុងក្របខណ្ឌ Bundesliga និងរបូតពិន្ទុក្នុងផ្ទះជាលើកដំបូង។
ពួកគេនៅតែឈរនៅលើកំពូលតារាងដោយមាន២១ពិន្ទុឈរ លើក្រុមម្ចាស់ជើងឯក Bayern Munich ដែលបានផ្តួល Mainz 05 ២ទល់នឹង១ ។ Hertha ស្ថិតនៅលំដាប់ទី៥មាន១៦ពិន្ទុ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖