+855 16 757 168     samnob@keiladaily.com
KD Logo

បុរសដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងបាល់ទាត់អាហ្វ្រិករងបម្រាម១ជីវិតនិងពិន័យ៥ម៉ឺនដុល្លារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 515

តួអង្គដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងបាល់ទាត់អាហ្វ្រិកត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដាក់បម្រាម១ជីវិតពីបាល់ទាត់ទាំងកម្រិតជាតិនិងអន្តរជាតិ ព្រមទាំងពិន័យជាប្រាក់៥០,០០០ដុល្លារ ពីបទស៊ីសំណូកនិងពុករលួយ។

FIFA និយាយថាអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្គាណា Kwesi Nyantakyi ក៏បានបំពានច្បាប់ជម្លោះផលប្រយោជន៍ផងដែរ។

FIFA បានបើកការស៊ើបអង្កេតលើលោក Nyantakyi បន្ទាប់ពីអ្នកជំនាញធនាគារនិងមេធាវីរូបនេះត្រូវបានថតរូបទទួលសំណូក៦៥,០០០ដុល្លារពីអ្នកសារព័ត៌មានដែលបន្លំខ្លួនធ្វើអ្នកជំនួញទៅចរចា។
សូមរំឭកថា លោក Nyantakyi ក៏ជាអតីតអនុប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក និងជាសមាជិកក្រុមប្រឹក្សា FIFA ផងដែរ។

លោកបានលាលែងពីតួនាទីប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្គាណាក្នុងខែមិថុនាឆ្នាំ២០១៨ បន្ទាប់ពីរូបភាពនៃការទទួលសំណូកត្រូវបានទម្លាយជាសាធារណៈ។ បន្ទាប់មកលោកក៏បានលាលែងពីតួនាទីនៅ CAF និង FIFA ដែរ។

លោក Nyantakyi បានលើកឡើងថាវីដេអូនោះត្រូវបានប្រតិដ្ឋឡើងដើម្បីធ្វើបាបលោក៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖