+855 16 757 168     samnob@keiladaily.com
KD Logo

Felix ថា អវត្តមាន​របស់ Honda មិនប៉ះពាល់​ដល់​ការប្រកួតទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 357


លោក Felix Gonzalez Dalmas គ្រូបង្គោល​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា លើកឡើងថា អវត្តមានរបស់​អ្នកចាត់ការ​ Keisuke Honda មិនប៉ះពាល់ការប្រកួតបើកឆាក AFF Suzuki Cup 2018 តទល់ម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី​០៨ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន បញ្ជាក់ថា អ្នកចាត់ការជនជាតិជប៉ុនខាងលើ​មានភារកិច្ចរវល់ផ្ទាល់ខ្លួន តែ​ថា លោកបានទាក់ទងជាមួយនឹងក្រុមការងារ និងកីឡាករជាប់ជានិច្ច។

លោក Felix ទទួលស្គាល់ថា វត្តមាន​របស់ Honda ក៏មានសារៈសំខាន់ដល់ក្រុម តែថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ។


គួរដឹងដែរថា កាលជំនួបមិត្តភាព២ខែមុន កម្ពុជា ចាញ់​ម៉ាឡេស៊ី ១ទល់នឹង៣ នៅភ្នំពេញ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖