គ្រាប់បាល់របស់ Saul ក្នុងនាទី៣៣និង Antoine Griezmann ក្នុងនាទី៨០ ជួយ Atletico Madrid ផ្ដួល Dortmund ដើម្បីសងសឹកចំពោះបរាជ័យដែលពួកគេបានទទួលនៅអាល្លឺម៉ង់កន្លះខែមុន។
ជ័យជម្នះ២-០របស់ Atletico យប់ថ្ងៃអង្គារទី៦ខែវិច្ឆិកាឆ្នាំ២០១៨ នាំឱ្យ Atletico មាន៩ពិន្ទុស្មើ Dortmund ក្នុងពូល A ពាន Champions League។
ក្រុមទាំង២ត្រូវការយ៉ាងហោចម្នាក់១ពិន្ទុទៀតប៉ុណ្ណោះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
Atletico នឹងស្វាគមន៍ Monaco នៅថ្ងៃទី២៨ខែវិច្ឆិកា ខណៈ Dortmund ទទួល Club Brugge៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖