Borussia Dortmund បានបក២លើកដើម្បីផ្តួលក្រុមម្ចាស់ជើងឯក Bayern Munich ៣-២ កាលពីថ្ងៃសៅរ៍ទី១០ វិច្ឆិកា តាមរយៈគ្រាប់ជ័យជម្នះពី Paco Alcacer និងបន្តឈរកំពូលតារាង Bundesliga នៅសប្ដាហ៍ទី១១។
Robert Lewandowski ជាអ្នករកគ្រាប់បាល់ឲ្យក្រុមភ្ញៀវនាំមុខនៅនាទី២៦ មុន Marco Reus តាមស្មើឲ្យ Dortmund នៅនាទី៤៩ ដោយបាល់ប៉េណាល់ទី។ ៣នាទីក្រោយមក Lewandowski ដដែលឲ្យ Bayern នាំមុខសាជាថ្មី តែ Reus បានវាយបកម្ដងទៀតនៅនាទី៦៧។ លុះចូលដល់នាទី៧៣ Alcacer ក៏រកបានគ្រាប់ជ័យជម្នះ។
វាជាគ្រាប់បាល់ទី៧របស់ Alcacer ក្នុងការបង្ហាញខ្លួនលើកទី៤ដោយការប្ដូរចូលនៅរដូវកាលនេះ និងបន្តឲ្យ Dortmund គ្រប់គ្រងកំពូលតារាងមាន២៧ពិន្ទុ ខណៈ Borussia Moenchengladbach ឈរនៅលេខ២ មាន២៤ពិន្ទុ។
លទ្ធផលនេះក៏ដាក់សម្ពាធបន្ថែមទៀតលើអ្នកចាត់ការ Bayern Munich លោក Niko Kovac ដែលកំពុងឈរនៅលេខ៣មាន២០ពិន្ទុ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖