+855 16 757 168     samnob@keiladaily.com
KD Logo

Honda ទាត់ចូលមួយគ្រាប់ក្នុងជ័យជម្នះរបស់ Melbourne មុនហោះទៅដឹកនាំកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 731


អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា Keisuke Honda បានទាត់បាល់បញ្ចូលទីមួយគ្រាប់ក្នុងចំណោមជ័យជម្នះ៤ទល់នឹង១របស់ Melbourne Victory លើ Central Coast Mariners ការប្រកួតលីគកំពូលអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី​១១ ខែវិច្ឆិកា។

គ្រាប់របស់អតីតកីឡាករជម្រើសជាតិ​ជប៉ុនគឺជាគ្រាប់ទី១ដែលកើតឡើងនៅនាទី៣០។

គួរដឹងដែរថា បន្ទាប់ពីការប្រកួតនៅអូស្ត្រាលី Honda នឹងឡើងយន្ដហោះនៅរាត្រីថ្ងៃអាទិត្យដដែល ដោយហោះត្រង់ឆ្ពោះទៅកាន់​ក្រុងម៉ាន់ដាល័យតែម្ដងដើម្បីចូលរួមដឹកនាំជម្រើសជាតិកម្ពុជា ប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងជំនួបពូល A ពានរង្វាន់ AFF Suzuki Cup 2018 នៅថ្ងៃចន្ទ ទី១២ វិច្ឆិកា។


អ្នកចាត់ការកម្ពុជារូបនេះមិនចូលរួមការប្រកួតដំបូងដែលចាញ់ម៉ាឡេស៊ីឡើយ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖