+855 16 757 168     samnob@keiladaily.com
KD Logo

គួច សុកុម្ភៈ ៖ Honda ជំរុញទឹកចិត្តយើងបានច្រើន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 605


ប្រធានក្រុមកម្ពុជា គួចសុគម្ភៈ បង្ហើបថា Keisuke Honda បានជំរុញខ្លាំងដល់ក្រុមទាំងមូលចាប់តាំងពីតារាបាល់ទាត់ជប៉ុនត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅកាលពីខែសីហា។

ក្រុមគោព្រៃខៀវកំពុងស្ថិតនៅក្រុង Mandalay ដើម្បីប្រកួតជាមួយមីយ៉ាន់ម៉ាក្នុងជំនួប AFF Suzuki Cup ជាលើកទី២របស់ពួកគេបន្ទាប់ពីរងបរាជ័យ ០-១ ក្រោមថ្វីជើងម៉ាឡេស៊ីកាលពីសប្តាហ៍មុន។

សុគម្ភៈ បានលេងឱ្យជម្រើសជាតិកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយគេរកគ្រាប់បាល់បញ្ចូលទី AFF Suzuki Cup ជាមួយមីយ៉ាន់ម៉ាកាលពីមួយទសវត្សរ៍មុននៅហ្សាកាតា

អតីតសមាជិកខេមរា និងភ្នំពេញក្រោន លើកឡើងថា "មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលដែល Honda ជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិថ្មីរបស់កម្ពុជា ព្រោះគាត់ជាកីឡាករលំដាប់ពិភពលោក។ គ្មាននរណាម្នាក់រំពឹងថាគាត់នឹងមកដឹកនាំយើងទេ ហើយវាពិតជាអស្ចារ្យណាស់ក្នុងការមានឱកាសលេងបាល់ទាត់ជាមួយគាត់អំឡុងពេលហ្វឹកហាត់នៅពេលគាត់ចែករំលែកបទពិសោធរបស់គាត់ពីអាជីពរបស់គាត់ជាមួយយើង"។


Honda មិនបានចូលរួមដឹកនាំកម្ពុជាទេពេលចាញ់ថ្ងៃម៉ាឡេស៊ី នៅថ្ងៃបើកឆាក AFF Suzuki Cup កាលសប្ដាហ៍មុន
ប៉ុន្តែលោកនឹងត្រលប់មកវិញនៅពេលដែលកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Mandalarthiri នៅថ្ងៃចន្ទ ទី១២ វិច្ឆិកា នេះ។

គួច សុកុម្ភៈ បន្ថែម "ខ្ញុំចង់ផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាននៅក្នុងការប្រកួតដើម្បីឱ្យ Keisuke Honda មានមោទកភាពចំពោះរបៀបដែលគាត់បានបង្ហាត់ និងការហ្វឹកហាត់របស់យើង" ។
សង្ឃឹមថាយើងនឹងលេងបានល្អបំផុតដែលយើងអាចធ្វើបាន និងបង្ហាញគាត់ថាអ្វីដែលគាត់កំពុងចែករំលែកដល់យើង។យើងដឹងថាមីយ៉ាន់ម៉ាគឺជាក្រុមដ៏ល្អ ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីទទួលបានលទ្ធផលល្អ»។


ប្រែសម្រួល ៖ តេជះ
ប្រភព ៖
affsuzukicup
រូបភាព ៖ AFF Suzuki Cup & CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖