+855 16 757 168     samnob@keiladaily.com
KD Logo

Batshuayi រកបាន២គ្រាប់ម្នាក់ឯងឱ្យ បែលហ្ស៊ិក ផ្ដួល អ៊ីស្លង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 580

ខ្សែប្រយុទ្ធ Michy Batshuayi រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី៦៥និង៨១ ជួយបែលហ្ស៊ិកផ្ដួលអ៊ីស្លង់ ២-០ ក្នុងពានរង្វាន់ UEFA Nations League យប់ថ្ងៃព្រហស្បតិ៍ទី១៥ខែវិច្ឆិកាឆ្នាំ២០១៨។

កីឡាករដែលកំពុងលេងឱ្យ Valencia លើកិច្ចសន្យាខ្ចីពី Chelsea រកបានគ្រាប់ទី១ពីការបញ្ជូនបាល់របស់ Thomas Meunier មុនថែមគ្រាប់ទី២ពេលបាល់ក្រឡកពីដៃអ្នកចាំទី Thor Halldorsson ក្រោយ Hans Vanaken ស៊ុត។

លទ្ធផលត្រឹមស្មើឬឈ្នះនៅទឹកដីស្វ៊ីសនាថ្ងៃអាទិត្យខាងមុខនេះ នឹងនាំ បែលហ្ស៊ិក ឡើងទៅជុំផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។

ក្រុមបង្វឹកដោយលោក Roberto Martinez នឹងឡើងទៅជុំផ្ដាច់ព្រ័ត្រក្នុងខែមិថុនាឆ្នាំ២០១៩ ប្រសិនពួកគេមិនចាញ់ស្វ៊ីសនៅ Lucerne។ ប៉ុន្តែពួកគេនឹងខកខានបើ ស្វ៊ីស ឈ្នះ១-០ ឬ ២-១ ឬលើសពីនេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖