+855 16 757 168     samnob@keiladaily.com
KD Logo

Roma បរិច្ចាគ១៥ម៉ឺនអឺរ៉ូដល់អ្នកគាំទ្រ Liverpool ដែលរងរបួសដោយការវាយដំធ្ងន់ធ្ងរ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 309

ក្លិបបាល់ទាត់ AS Roma បរិច្ចាគថវិកា១៥០,០០០អឺរ៉ូដើម្បីជួយរ៉ាប់រងថ្លៃចំណាយលើការព្យាបាលនិងស្ដារនីតិសម្បទារបស់អ្នកគាំទ្រ Liverpool ឡើងវិញ បន្ទាប់ពីរងការវាយប្រហារ។

Sean Cox វ័យ៥៣ឆ្នាំ មកពីអៀរឡង់ បានរងរបួសខួរក្បាល មុនការប្រកួតរវាង Liverpool និង Roma ក្នុងពាន Champions League ក្នុងខែមេសាឆ្នាំ២០១៨។

ក្លិបអ៊ីតាលីខាងលើបាននិយាយថាមន្ត្រីក្លិបបានទៅសួរសុខទុក្ខលោក Cox និងភរិយារបស់គេ ហើយនឹងធ្វើការជាមួយពួកគេលើការផ្ដួចផ្ដើមដើម្បីជួយរ៉ាប់រងថ្លៃចំណាយនៃការព្យាបាលក្នុងរយៈពេលច្រើនឆ្នាំ។

អ្នកស្រី Martina Cox បាននិយាយថាប្ដីរបស់អ្នកស្រីនឹងត្រូវការការថែទាំអស់មួយជីវិត។

សូមរំឭកថាលោក Cox ដែលមានកូន៣នាក់ បានរងការវាយប្រហារនៅក្រៅកីឡដ្ឋាន Anfield កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៨ មុនការប្រកួតជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។

ប្រធានក្លិប Roma និយាយថាអ្វីដែលបានកើតឡើងចំពោះ Sean Cox មិនគួរកើតឡើងម្ដងទៀតទេចំពោះអ្នកចូលរួមទស្សនាការប្រកួតបាល់ទាត់។

ដោយឡែក លោក Jurgen Klopp អ្នកចាត់ការ Liverpool ក៏បានបរិច្ចាគ៥ពាន់អឺរ៉ូផងដែរដល់ Sean Cox៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖