Mohamed Salah បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីចុងក្រោយ ខណៈអេហ្ស៊ីពបានផ្តួលទុយនេស៊ី ៣-២ ក្នុងការប្រកួតជម្រុះប្រចាំពូលនៃពានរង្វាន់ Africa Cup of Nations នៅថ្ងៃសុក្រ ទី១៦ វិច្ឆិកា។
ខ្សែប្រយុទ្ធហង្សក្រហម Liverpool បានប៉ះមួយពីរជាមួយ Salah Mohsen មុនស៊ុតទម្លុះសំណាញ់គ្រាប់ទី៣៩របស់គេឲ្យក្រុមជម្រើសជាតិ។
បច្ចុប្បន្នរូបគេបានស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិចំនួន៨លើកកន្លងមកជាប់គ្នា។
Naim Sliti បានរកគ្រាប់បាល់ចំនួន២គ្រាប់សម្រាប់ក្រុមជម្រើសជាតិទុយនេស៊ីដែលជាការបញ្ជូនពី Trezeguet និង Baher El Mohamady ។
ក្រុមទាំងពីរមានកៅអីទៅកាន់ពានអាហ្វ្រិក២០១៩រួចរាល់ហើយ។
ការប្រកួតនឹងត្រូវរៀបចំនៅកាមេរូនចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៣ ខែកក្កដាដែលជាការផ្លាស់ប្តូរពីកាលវិភាគធម្មតាពីខែមករា និង កុម្ភៈ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖