+855 16 757 168     samnob@keiladaily.com
KD Logo

ប្អូន Hazard ស៊ុតឱ្យបែលហ្ស៊ិកនាំមុខ២-០មុន តែស្វ៊ីសវាយបកវិញ៥គ្រាប់យ៉ាងសាហាវ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 649

ខ្សែប្រយុទ្ធ Haris Seferovic រកបានហ៊ែតទ្រីកស្របពេលស្វ៊ីសបំពេញការវាយបកយ៉ាងមិនគួរឱ្យជឿដើម្បីលត់ បែលហ្ស៊ិក ៥-២ នៅយប់ថ្ងៃអាទិត្យទី១៨ខែវិច្ឆិកាឆ្នាំ២០១៨ ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League។

Thorgan Hazard បានស៊ុតឱ្យភ្ញៀវបែលហ្ស៊ិកនាំមុខ២គ្រាប់មុន ក្នុងនាទីទី២និង១៧។

ប៉ុន្តែនៅនាទី២៦ ម្ចាស់ផ្ទះស្វ៊ីសចាប់ផ្ដើមមានកម្លាំងចិត្តវាយបកវិញតាមរយៈគ្រាប់បាល់ពិន័យ១១ម៉ែត្រស៊ុតដោយ Ricardo Rodriguez។ បន្ទាប់មក Seferovic ស៊ុត២គ្រាប់ម្នាក់ឯងក្នុងនាទី៣១និង៤៤ ដើម្បីបញ្ចប់វគ្គទី១ដោយ ស្វ៊ីស ជាអ្នកនាំមុខ។

ចូលដល់វគ្គទី២ Nico Elvedi បង្កើនការនាំមុខសម្រាប់ស្វ៊ីសក្នុងនាទី៦២ មុន Seferovic បំពេញហ៊ែតទ្រីករបស់គេក្នុងនាទី៨៤។

ដូច្នេះ ស្វ៊ីស នឹងឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ៤ក្រុមចុងក្រោយ Nations League នៅព័រទុយហ្គាល់នាខែមិថុនាឆ្នាំ២០១៩ រួមជាមួយ ព័រទុយហ្គាល់, អង់គ្លេស និងក្រុមលេខ១មកពីពូលរបស់បារាំងនិងហុល្លង់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖