+855 16 757 168     samnob@keiladaily.com
KD Logo

ប្រាក់ មុន្នីឧត្តម ទុក​ជំនួប​ឡាវ ជាឱកាស​យក​៣ពិន្ទុ​នៅ​ Suzuki Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 526

ប្រាក់ មុន្នីឧត្តម សង្កត់ធ្ងន់ថា ការការប្រកួតជាមួយឡាវនៅ AFF Suzuki Cup ថ្ងៃអង្គារ ទី២០ វិច្ឆិកា នេះគឺ«ឱកាសដ៏ធំ»របស់កម្ពុជាក្នុងការទទួលបាន៣ពិន្ទុ ខណៈក្រុមគោព្រៃខៀវសម្លឹង រក្សាក្តីសង្ឃឹមនៃការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


កម្ពុជាបានចាញ់ក្នុងការប្រកួតបើកឆាករបស់ពួកគេតទល់ម៉ាឡេស៊ី និង​បន្ត​ដោយការចាញ់មីយ៉ាន់ម៉ា ។ ឥឡូវនេះក្រុម​លោក Honda វិលត្រឡប់ទៅពហុកីឡដ្ឋានជាតិវិញដោយសង្ឃឹមថានឹងទទួលជ័យជម្នះជាលើកដំបូងនៃយុទ្ធនាការនេះ។

ឡាវបានចាញ់ការប្រកួតទាំង៣លើក និងអស់ឱកាស​ពី​ព្រឹត្តិការណ៍។ ជាមួយគ្នានេះដែរ ប្រាក់ មុន្នីឧត្តម  បានរកគ្រាប់បាល់ជ័យជម្នះលើក្រុមជម្រើសជាតិឡាវ ២-១ ក្នុងវគ្គជម្រុះសម្រាប់ពានរង្វាន់ AFF Suzuki Cup 2016 ។

"ខ្ញុំគិតថាការប្រកួតនៅថ្ងៃអង្គារនេះ គឺមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការព្យាយាម និងទទួលបាន៣ពិន្ទុដំបូងរបស់យើង ហើយក្នុងនាមជាម្ចាស់ផ្ទះខ្ញុំគិតថាវាជាឱកាសដ៏ល្អសម្រាប់យើង»។
អ្នកគាំទ្រនឹងផ្តល់ឱ្យយើងនូវការលើកទឹកចិត្តជាច្រើនហើយជួយយើងឱ្យឈានដល់កម្រិតដ៏ល្អ។ វត្តមានរបស់ពួកគាត់នៅពហុកីឡាដ្ឋាន ធ្វើឲ្យ​យើងមានទឹកចិត្តច្រើន"។ ខ្សែបម្រើព្រះខ័នរាជស្វាយរៀង​រៀបរាប់​។


កម្ពុជាកំពុងតែប្រកួតប្រជែងនៅ AFF Suzuki Cup ជាលើកទី៧របស់ពួកគេ ប៉ុន្តែមិនធ្លាប់ឈ្នះជើងឯកឡើយចាប់តាំងពីឆ្នាំ២០០២៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ affsuzukicup

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖