+855 16 757 168     samnob@keiladaily.com
KD Logo

លោក Solari ថាប្រកួតនៅផ្ទះ Roma យប់នេះជាតេស្តសំខាន់មួយសម្រាប់ Real

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 320

គ្រូបង្គោល Real Madrid លោក Santiago Solari និយាយថាការប្រកួត Champions League នៅទឹកដី AS Roma ម៉ោង៣យប់ថ្ងៃអង្គារទី២៧ខែវិច្ឆិកានេះ ជាការធ្វើតេស្តសមត្ថភាពពិតរបស់ក្រុម ហើយលោកក៏បានការពារប្រធានក្រុម Sergio Ramos ផងដែរ ដែលរងការចោទថាបានប្រើសារធាតុប៉ូវកម្លាំងខុសច្បាប់។

លោក Solari និយាយថាក្នុងប្រវត្តិ១១៦ឆ្នាំរបស់ Real Madrid ក្រុមនេះតែងតែប្រឹងប្រែងគ្រប់ការប្រកួតនិងគ្រប់ការហ្វឹកហាត់រៀងរាល់ថ្ងៃ ហើយនៅពេលក្រុមបរាជ័យ ក្រុមតែងតែងើបឡើងវិញយ៉ាងលឿន អីចឹងហើយបានជា Real ជាក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណុចសំខាន់គឺនៅលើផ្លូវចិត្តរបស់ក្រុម។

ពាក់ព័ន្ធនឹង Ramos វិញ លោក Solari អះអាងថាខ្សែការពាររូបនេះជាមនុស្សស្មោះត្រង់ម្នាក់ ហើយគេមិនត្រឹមជានិមិត្តរូបរបស់ Real Madrid និងបាល់ទាត់ប៉ុណ្ណោះទេ តែជានិមិត្តរូបនៃកីឡាអេស្ប៉ាញជាទូទៅ។ លោកថាការការពារ Ramos ពីការចោទប្រកាន់ជាភារកិច្ចរបស់គ្រប់គ្នា ពិសេសអ្នកសារព័ត៌មាន ព្រោះគោលបំណងនៃសារព័ត៌មានគឺស្វែងរកការពិត ពិសេសរឿងពាក់ព័ន្ធនឹងកិត្តិយសរបស់បុគ្គលណាម្នាក់។

សូមបញ្ជាក់ថា Real Madrid និង Roma កំពុងនាំមុខក្នុងពូល G ដោយមាន៩ពិន្ទុក្នុងដៃស្មើគ្នា នៅពីលើក្រុមលេខ៣ CSKA Moscow ចំនួន៥ពិន្ទុ។

កាលជួបគ្នាជើងទី១នៅអេស្ប៉ាញ Real បានលត់ Roma ៣-០ ក្នុងខែកញ្ញា អំឡុងការដឹកនាំរបស់លោក Julen Lopetegui។ តែ Real ក្នុងសម័យលោក Solari បានប្រកួតចុងក្រោយចាញ់ Eibar ៣-០ យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីឈ្នះ៤ប្រកួតមុនជាប់ៗគ្នា៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖