+855 16 757 168     samnob@keiladaily.com
KD Logo

គ្រាប់បាល់របស់ Bale និង Vazquez ធ្វើឱ្យ Real ចារកំណត់ត្រាថ្មីមួយទៀតក្នុងពាន UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1450

គ្រាប់បាល់បើកឆាករបស់ Gareth Bale ក្នុងនាទី៤៧ត្រួសត្រាយផ្លូវសម្រាប់ Real Madrid ដើម្បីបានជ័យជម្នះ២-០លើ Roma ក្នុងជំនួប Champions League ពូល G យប់ថ្ងៃអង្គារទី២៧ខែវិច្ឆិកាឆ្នាំ២០១៨។

ពេលនេះ Real ជាក្រុមតែមួយគត់ដែលតែងឆ្លងផុតពូលក្នុងពាន Champions League រៀងរាល់រដូវកាលចាប់តាំងពីប្រើរូបមន្តបច្ចុប្បន្នក្នុងរដូវកាល២០០៣-០៤មក។

២នាទីក្រោយកែបាល់វគ្គទី២ Bale ឆក់ឱកាសពីកំហុសរបស់ខ្សែការពារ Federico Fazio ដើម្បីបើកការនាំមុខដល់ក្រុមការពារជើងឯក។ នៅនាទី៥៩ ខ្សែបម្រើស្លាបអេស្ប៉ាញ Lucas Vazquez ធានា៣ពិន្ទុសម្រាប់ក្រុមមកពី La Liga ដោយពែនបញ្ចូលទីបាល់បញ្ជូនបន្តដោយ Karim Benzema ពីការ cross របស់ Luka Modric។

ក្នុងពូលជាមួយគ្នាមុននោះ Viktoria Plzen បានផ្ដួលម្ចាស់ផ្ទះ CSKA Moscow ២-១ ដែលមានន័យថា Real និង Roma ឡើងទៅវគ្គ១៦ក្រុមចុងក្រោយទាំងពីរ។

សម្រាប់ Real នេះជាលើកទី១៥ជាប់ៗគ្នាដែលពួកគេឡើងដល់វគ្គ១៦ក្រុមចុងក្រោយពាននេះតាំងពីប្រើរូបមន្តដូចបច្ចុប្បន្នតាំងពីរដូវកាល២០០៣-០៤មក៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖