អំឡុងការប្រកួតរវាង Atletico Madrid និង Barcelona សប្ដាហ៍មុន ខ្សែប្រយុទ្ធ Diego Costa ត្រូវបានកាមេរ៉ាចាប់ពេលស្រែកដាក់ដៃគូប្រយុទ្ធ Antoine Griezmann ដែលនៅខាងខ្សែការពារគូបដិបក្ខ Samuel Umtiti បន្ទាប់ពី Costa ប៉ះទង្គិចជាមួយ។
ភាពក្ដៅគគុកបានកើតឡើងក្នុងវគ្គទី២នៃការប្រកួតដែលចប់ទៅដោយស្មើគ្នានោះ ហើយ Costa បានប្រឈមមុខដាក់គ្នាជាមួយ Umtiti ដោយរុញច្រានគ្នា។ ពេលនោះ Griezmann ចូលទៅធ្វើអន្តរាគមន៍សម្របសម្រួល ប៉ុន្តែ Costa បែរមកខឹង Griezmann វិញហើយតាមរយៈរូបដែលទូរទស្សន៍ Movistar TV ចាប់បាន Costa ហាក់និយាយថា៖ “ខ្ញុំជាមិត្តរួមក្រុមរបស់ឯង!”។
Griezmann បានឈ្នះ FIFA World Cup 2018 ជាមួយ Umtiti ក្នុងក្រុមជម្រើសជាតិបារាំង។
Costa ហាក់មានអារម្មណ៍ថា Griezmann យកទំនាក់ទំនងក្នុងក្រុមជម្រើសជាតិមកដាក់ពីមុខទំនាក់ទំនងរវាងពួកគេទាំង២នាក់នៅក្លិប Atletico។
ទោះយ៉ាងណា អ្នកទាំងពីរបានត្រជាក់ចិត្តទៅវិញ នៅពេល Costa ស៊ុតចូល ហើយ Griezmann ដែលជាអ្នកបញ្ជូន គឺជាមិត្តរួមក្រុមទី១ដែលរត់ទៅអបអរជាមួយ Costa ដែលបានបញ្ចប់ភាពរាំងស្ងួតគ្រាប់បាល់១៨ប្រកួតរបស់គេ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖