+855 16 757 168     samnob@keiladaily.com
KD Logo

គួរឱ្យស្ងើចមែន! Salah បានផ្ដល់លុយរាប់សែនដុល្លារជួយសេដ្ឋកិច្ចអេហ្ស៊ីបនិងរាប់ម៉ឺនដុល្លារផ្សេងទៀតជួយអតីតកីឡាកររួមជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 565

ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool បាននិងកំពុងរីករាយក្នុងឆ្នាំដ៏អស្ចារ្យនៃអាជីពបាល់ទាត់លើទីលាន ដោយបញ្ចប់រដូវកាល២០១៧-១៨ជាម្ចាស់ស្បែកជើងមាសក្នុងក្របខ័ណ្ឌ Premier League។

គេបានក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន៥០គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Liverpool និងបាននាំ Liverpool ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ថែមទៀត។

នៅក្រៅទីលានវិញ Salah ជាជនដែលមានបេះដូងសប្បុរស និងទទួលបានការស្រលាញ់មិនត្រឹមតែពីសំណាក់អ្នកគាំទ្រ Liverpool ប៉ុណ្ណោះទេ តែថែមទាំងពីសំណាក់អ្នកស្នេហាបាល់ទាត់នៅជុំវិញពិភពលោក។ គេមានបេះដូងពោរពេញដោយក្ដីស្រលាញ់និងមេត្តាធម៌។

កន្លងមកនេះ អតីតសមាជិក Basel, Chelsea, Fiorentina និង Roma ខាងលើ បានផ្ដល់ថវិកា៣០០,០០០ដុល្លារដល់រដ្ឋាភិបាលអេហ្ស៊ីបអំឡុងពេលសេដ្ឋកិច្ចប្រទេសដាំក្បាលចុះខ្លាំង។ ក្រៅពីនេះ Salah ក៏បានផ្ដល់ថវិកាជាង៣០,០០០ដុល្លារជួយដល់អតីតកីឡាករបាល់ទាត់នៅអេហ្ស៊ីបទៀតផង។

លោក Hamdi Nooh គ្រូបង្វឹកនៅ Arab Contactors ដែលជាក្លិបអាជីពទី១របស់ Salah បាននិយាយថាកីឡាករវ័យ២៦ឆ្នាំរូបនេះជាមនុស្សបរិសុទ្ធតាំងពីក្មេងមកម្ល៉េះ។ ជាក់ស្ដែងកាលស្ថិតក្នុងវ័យ១០ឆ្នាំ Salah បានយកចំណីពីផ្ទះរបស់គេមកកាន់ទីលានហ្វឹកហាត់ដើម្បីផ្ដល់ឱ្យមេឆ្កែដែលកំពុងមានកូនជាច្រើននិងជ្រកនៅក្បែរទីលានហ្វឹកហាត់របស់គេ។

បច្ចុប្បន្ន Salah មានមូលនិធិមួយឈ្មោះ Mohamed Salah Charity Foundation នៅភូមិកំណើត Basyoun របស់គេ ដែលបានជួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារចំនួន៤៥០ជាប្រចាំខែ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖