សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ប្រកាសថា កាមេរូនត្រូវបានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់ទ្វីបអាហ្វ្រិក ឬ African Cup of Nations 2019។
អង្គភាពគ្រប់គ្រងបាល់ទាត់អាហ្រ្វិក (CAF) បញ្ជាក់ថា ការដកនេះដោយសារតែកាមេរូនបានពន្យាពេលត្រៀមខ្លួនរៀបចំ ខណៈការប្រកួតត្រូវឈានចូលដល់នៅខែមិថុនា ២០១៩។
ក្រុមមន្រ្តីបានសម្រេចចិត្តនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ ទី៣០ វិច្ឆិកា នាក្រុង Accra ប្រទេសហ្គាណា ដែលមានរយៈពេលជាង១០ម៉ោង។
លោក Ahmad Ahmad ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក បាននិយាយថា បេក្ខជនម្ចាស់ផ្ទះថ្មីនឹងប្រកាសនៅចុងឆ្នាំ២០១៨ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា លក្ខខណ្ឌនៃការអនុលោមមួយចំនួនមិនត្រូវបានសម្រេច ហើយក៏មិនចង់ដាក់បញ្ហាណាមួយដែលអាចប៉ះពាល់ដល់កិត្តិសព្ទពានរង្វាន់អាហ្វ្រិកនេះឡើយ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖