+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាត់ការកម្ពុជា Honda រកគ្រាប់បានទៀតហើយ ខណៈ Melbourne ឈ្នះលើសលប់នៅ A League

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 415

អ្នកចាត់ការកម្ពុជា Keisuke Honda បន្តបញ្ចេញទម្រង់លេងមុតស្រួចក្នុងលីគកំពូលអូស្ត្រាលី ដោយតែត​ចូលគ្រាប់បើកឆាកក្នុងជ័យជម្នះ៤-០របស់ Melbourne Victory លើ Western Sydney Wanderers នៅថ្ងៃសៅរ៍ទី១ខែធ្នូឆ្នាំ២០១៨នេះ។

អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនបានបំបែកពងមាន់ក្រុមភ្ញៀវក្នុងនាទីទី១១ ដោយតែតយ៉ាងល្អចូលបង្គោលទី២ ពីបាល់លើកដោយ Terry Antonis។

Raul Baena និង Kosta Barbarouses ថែមម្នាក់១គ្រាប់ទៀតក្នុងនាទី៣១និង៣៩ ឱ្យ Melbourne Victory នាំមុខដាច់ក្នុងវគ្គទី១។ ៧នាទីមុនចប់វគ្គទី២ Antonis ដែលបានបញ្ជូនបាល់ឱ្យ Honda រកគ្រាប់បើកឆាក បានស៊ុតគ្រាប់ចុងក្រោយ។

មកទល់ថ្ងៃទី១ខែធ្នូឆ្នាំ២០១៨នេះ Honda រកបាន៤គ្រាប់ហើយសម្រាប់ Melbourne Victory។ បន្ថែមលើនេះ អតីតសមាជិក CSKA Moscow និង AC Milan ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល៣ដងផងដែរ។

ក្រុមរបស់ Honda ទទួលបានកៅអី AFC Champions League 2019 ដោយស្ថិតក្នុងពូល F ជាមួយ Guangzhou Evergrande, ក្លិបមួយរបស់កូរ៉េខាងត្បូងដែលមិនទាន់ដឹងច្បាស់ និងក្រុមដែលឈ្នះវគ្គ play-off អាស៊ីបូព៌ាប្រកួត៣.៣៕

ចុចទីនេះ​ដើម្បី​មើលវីដេអូហាយឡាយ


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖