Borussia Dortmund បានបន្តភាពមិនចាញ់នៅរដូវកាលលីគកំពូលអាល្លឺម៉ង់ជាមួយនឹងជ័យជម្នះ២ទល់នឹង០ក្រុម Freiburg នៅថ្ងៃសៅរ៍ ទី០១ ធ្នូ និងនាំមុខ៧ពិន្ទុលើកំពូលតារាង។
Marco Reus បានទាត់បាល់ប៉េណាល់ទីនៅនាទី៤០ ក្រោយ Jadon Sancho ត្រូវបានខ្សែការពារ Dominique Heintz ធ្វើឲ្យដួលក្នុងប្រអប់១១ម៉ែត្រ។
Paco Alcacer រកគ្រាប់បាល់ទី១១របស់គេក្នុងចំណោម១១ប្រកួត។
ដូច្នេះខ្សែប្រយុទ្ធផ្ទេរពី Barcelona ចំណាយពេលជាមធ្យម៤៩នាទីដើម្បីស៊ុតបញ្ចូលទី និងរកបាន៦គ្រាប់ពីការប្ដូរចូល៦លើក។
គ្រាប់បាល់ចំនួន១០គ្រាប់ក្នុងការប្រកួតក្របខណ្ឌ Bundesliga ចំនួន៨លើកដំបូងរបស់គេគឺជាកំណត់ត្រារួមមួយជាមួយអតីតកីឡាករ Gert Dorfel របស់ Hamburg ធ្វើបានកាលឆ្នាំ១៩៦៣៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖