+855 16 757 168     samnob@keiladaily.com
KD Logo

Robben នឹង​ចេញ​ពី Bayern Munich នៅឆ្នាំ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 603

Arjen Robben បាននិយាយថា នឹងចាកចេញពី Bayern Munich នៅដំណាច់រដូវកាលនេះបន្ទាប់ពីចំណាយរយៈពេល១០ឆ្នាំជាមួយនឹងក្រុមជើងឯកអាល្លឺម៉ង់។


ខ្សែបម្រើស្លាបវ័យ៣៤ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៩៨គ្រាប់ក្នុងការប្រកួត Bundesliga ១៩៨លើក និង​ឈ្នះពានរង្វាន់លីគ​កំពូល៧លើក និង UEFA Champions League ឆ្នាំ២០១៣ ។

Robben បាននិយាយថា "ខ្ញុំអាចនិយាយបានថានេះគឺជាឆ្នាំចុងក្រោយរបស់ខ្ញុំ"។ ក្លិបផ្លាស់ប្តូរហើយខ្ញុំអាចបន្តឆ្ពោះទៅមុខ ហើយខ្ញុំក៏បន្តឆ្ពោះទៅមុខដូចគ្នា"។

Robben ដែលបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2010 ចាញ់អេស្ប៉ាញ ធ្លាប់លេងឱ្យក្លិប Groningen, PSV Eindhoven, Chelsea និង Real Madrid មុនពេលចូលរួមជាមួយ Bayern ក្នុងឆ្នាំ២០០៩៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖