Jadon Sancho បានរកគ្រាប់បាល់ជ័យជម្នះ ធ្វើឲ្យ Borussia Dortmund នាំមុខកំពូលតារាងចំនួន៩ពិន្ទុ តាមរយៈការផ្ដួល Schalke ១ទល់នឹង២ នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ។
Thomas Delaney បានបើកការនាំមុខមុន ក្រោយមក Schalke បានស៊ុតបញ្ចូលទីតាមរយៈបាល់ប៉េណាល់ទី Daniel Caligiuri ។
១៣នាទីក្រោយមក ខ្សែបម្រើវ័យក្មេងអង់គ្លេស Sancho បានស៊ុតបាល់បញ្ចូលទីនៅខាងឆ្វេងដៃអ្នកចាំទី។
វាជាគ្រាប់បាល់ទី៦របស់កីឡាករវ័យ១៨ឆ្នាំនៅរដូវកាលនេះដែលធ្វើឱ្យរូបគេក្លាយជាកីឡាករក្មេងបំផុតនៅ Dortmund ស៊ុតបញ្ចូលទីបានចំនួនប៉ុណ្ណេះ។
ជាមួយគ្នានេះដែរ Bayern Munich បានយកឈ្នះ Nuremburg ៣ទល់នឹង០ដើម្បីឡើងទៅកាន់លំដាប់ទី២ក្នុងតារាងពិន្ទុសរុប៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖