+855 16 757 168     samnob@keiladaily.com
KD Logo

River Plate ចេញពីអេស្ប៉ាញទៅអេមីរ៉េតអារ៉ាប់រួមដើម្បីលេងពាន FIFA Club World Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 529

ក្រុមជើងឯក Copa Libertadores ថ្មីថ្មោង River Plate មិនមានពេលច្រើនឡើយក្នុងការរីករាយអបអរនឹងជោគជ័យរបស់ពួកគេលើ Boca Juniors នៅម៉ាឌ្រីដកាលពីថ្ងៃទី៩ខែធ្នូ ដោយពួកគេត្រូវបន្តដំណើរប្រទេសអេមីរ៉េតអារ៉ាប់រួម ដើម្បីត្រៀមខ្លួននប្រកួតពាន FIFA Club World Cup 2018។

កាលពីថ្ងៃអាទិត្យកន្លងទៅ River Plate បានផ្ដួលគូប្រជែងស៊ីសាច់ហុតឈាមក្នុងបាល់ទាត់អាហ្សង់ទីន Boca Juniors ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រជើងទី២ ដើម្បីដណ្ដើមយកពាន Champions League ទ្វីបអាមេរិកខាងត្បូង។

ឥឡូវនេះពួកគេត្រូវផ្ដោតលើពាន FIFA Club World Cup វិញម្ដង ដែលជាពានប្រកួតប្រជែងដោយក្រុមជើងឯកប្រចាំទ្វីបទាំង៦ រួមជាមួយក្លិបរបស់ម្ចាស់ផ្ទះ។ ក្រុមដទៃទៀតមានដូចជា Real Madrid ជើងឯកទ្វីបអឺរ៉ុប, Kashima Antlers ជើងឯកទ្វីបអាស៊ី, Esperance de Tunis ជើងឯកទ្វីបអាហ្វ្រិក, Guadalajara ជើងឯក CONCACAF, Team Wellington ជើងឯកទ្វីបអូសេអានី និង Al Ain ជើងឯកលីគកំពូលអេមីរ៉េតអារ៉ាប់រួម។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១២ខែធ្នូនេះតទៅហើយ ដោយ Al Ain ត្រូវបើកឆាក play-off ជាមួយ Team Wellington។ អ្នកឈ្នះគូនេះនឹងឡើងទៅប្រកួតវគ្គ១/៤ នៅថ្ងៃទី១៥ខែធ្នូ ទល់នឹង Esperance de Tunis ខណៈនៅថ្ងៃ១៥នោះដែរ Kashima Antlers នឹងតតាំងជាមួយ Guadalajara។ River Plate រង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៨ខែធ្នូ ខណៈ Real Madrid ដែលជាក្រុមការពារជើងឯកក៏រង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរនាថ្ងៃទី១៩ខែធ្នូ។ វគ្គផ្ដាច់ព្រ័ត្រ និងវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅថ្ងៃទី២២ខែធ្នូ៕


ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖