+855 16 757 168     samnob@keiladaily.com
KD Logo

ភាពមិនចាញ់ក្នុងលីគរបស់ Dortmund ត្រូវបានបញ្ចប់នៅទឹកដីក្រុមក្បែរបាតតារាង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 662

ក្រុមកំពូលតារាង Bundesliga : Borussia Dortmund បានរងបរាជ័យជាលើកដំបូងក្នុងលីគរដូវកាល២០១៨-១៩នេះ ក្រោមថ្វីជើងក្រុមក្បែរបាតតារាង Fortuna Dusseldorf។

ការប្រកួតនៅយប់ថ្ងៃអង្គារទី១៨ខែធ្នូឆ្នាំ២០១៨ ក្រុមម្ចាស់ផ្ទះ Dusseldorf ដែលមានចំណាត់ថ្នាក់ទី១៦ បាននាំមុខក្រុមកំពូលតារាងដែលមិនទាន់ចាញ់ក្នុងលីគសោះ ចំនួន២គ្រាប់មុន។


កីឡាករ Lukebakio ក្នុងនាទី២២ និង Zimmer ក្នុងនាទី៥៦។ រហូតដល់នាទី៨១ ទើប Dortmund តាមពីក្រោយបាន១គ្រាប់វិញដោយខ្សែប្រយុទ្ធអេស្ប៉ាញ Paco Alcacer តែអ្វីៗហួសពេលទៅហើយ។

Dortmund ពេលនេះនៅតែឈរលេខ១ដដែល មាន៣៩ពិន្ទុ ខណៈ Borussia Monchengladbach ឈរលេខ២មាន៣៣ពិន្ទុ។

ដោយឡែក Bayern Munich នឹងទទួល RB Leipzig ម៉ោង២៖៣០យប់ថ្ងៃពុធទី១៩ខែធ្នូនេះ៕


ប្រែ​សម្រួល​៖ សានីត
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖