+855 16 757 168     samnob@keiladaily.com
KD Logo

Sancho ស៊ុតចូលយ៉ាងស្អាតទៀតហើយ ខណៈ Dortmund ស៊ីក្រុមលេខ២យ៉ាងតានតឹង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 863

ខ្សែបម្រើវ័យក្មេងអង់គ្លេស Jadon Sancho រកបានគ្រាប់ទី៧របស់គេក្នុងក្របខ័ណ្ឌ Bundesliga រដូវកាល២០១៨-១៩នេះ ស្របពេល Borussia Dortmund ផ្ដួលក្រុមលេខ២ Borussia Monchengladbach ២-១ នៅយប់ថ្ងៃសុក្រទី២១ខែធ្នូ។

កីឡាករវ័យ១៨ឆ្នាំទទួលបាល់បញ្ជូនពី Mario Gotze រួចស៊ុតបាល់ទាបចេញពីជ្រុងតូចខាងស្ដាំទៅបុកបង្គោលទី២ចូលទីក្នុងនាទី៤២។

នៅនាទី៤៥+១ Christoph Kramer ស៊ុតតាមស្មើឱ្យ Monchengladbach វិញ។ តែនៅនាទី៥៤ ប្រធានក្រុម Marco Reus ផ្ដួលខ្លួនឈូសបាល់បញ្ចូលទីយកគ្រាប់ជ័យជម្នះសម្រាប់ Dortmund ក្រោយការបញ្ជូនរបស់ Gotze។

នេះជាគ្រាប់បាល់ទី១៤របស់ Reus ក្នុងរដូវកាលនេះ ហើយនេះក៏ជាលើកទី១ តាំងពីខែមេសាឆ្នាំ២០១៣ដែល Gotze បញ្ជូនបាល់២គ្រាប់ក្នុងមួយប្រកួតនៅ Bundesliga។

Dortmund ដែលត្រូវបាន Fortuna Dusseldorf ផ្ដល់បរាជ័យលើកដំបូងប្រចាំរដូវកាល កាលពីថ្ងៃអង្គារ ពេលនេះមាន៤២ពិន្ទុពី១៧ប្រកួត ខណៈ Monchengladbach មាន៣៣ពិន្ទុឈរលេខរៀងទី២ដដែល តែនៅរង់ចាំលទ្ធផលរបស់ Bayern Munich នៅផ្ទះ Frankfurt ម៉ោង១២៖៣០យប់ថ្ងៃសៅរ៍នេះសិន៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖