ខ្សែបម្រើចាស់វស្សា Franck Ribery រកបាន២គ្រាប់ម្នាក់ឯងជួយត្រួសត្រាយផ្លូវឱ្យ Bayern Munich លត់ម្ចាស់ផ្ទះ Eintracht Frankfurt ៣-០ ហើយឡើងមកឈរលេខរៀងទី២ក្នុងក្របខ័ណ្ឌ Bundesliga ដោយនៅក្រោមក្រុមកំពូលតារាង Dortmund ចំនួន៦ពិន្ទុ។
កីឡាករបារាំងវ័យ៣៥ឆ្នាំពែនបញ្ចូលទីគ្រាប់បើកឆាកក្នុងនាទី៣៥ រួចបន្ថែមគ្រាប់ទី២ក្នុងនាទី៧៩ ដែលជាគ្រាប់ទី៤របស់គេសម្រាប់ Bayern ក្នុងការចូលលេងលីគ៤ប្រកួតចុងក្រោយនេះ។ ថ្មីៗនេះ គ្រូ Bayern លោក Niko Kovac និយាយថានេះជារដូវកាលចុងក្រោយរបស់ Ribery នៅក្លិប។
Bayern ដែលមានបញ្ហាកីឡាកររបួសជាច្រើនដូចជា Arjen Robben, James Rodriguez, Serge Gnabry និង Mats Hummels នោះ រកបានគ្រាប់ទី៣ក្នុងនាទី៨៩ ដោយខ្សែការពារ Rafinha។
ពេលនេះពួកគេមាន៣៦ពិន្ទុពី១៧ប្រកួត ខណៈ Dortmund មាន៤២ពិន្ទុ៕
ប្រែសម្រួល៖ សិរីមង្គល
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖