+855 16 757 168     samnob@keiladaily.com
KD Logo

Leverkusen បណ្ដេញគ្រូអាល្លឺម៉ង់ហើយយកគ្រូហុល្លង់ដែលបាន​បរាជ័យ​នៅ​ Dortmund មកជំនួសវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 514

ក្លិបបាល់ទាត់ Bayer Leverkusen បានបណ្ដេញគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Heiko Herrlich ក្រោយរួមរស់ជាមួយគ្នាបាន១ឆ្នាំកន្លះ ហើយជំនួសមកវិញដោយគ្រូជនជាតិហុល្លង់ Peter Bosz។

លោក Herrlich វ័យ៤៧ឆ្នាំ ដែលចូលកាន់តំណែងនៅ Leverkusen ក្នុងឆ្នាំ២០១៧ ត្រូវចេញពីតួនាទីទោះបីក្រុមបានឈ្នះ៣-១លើ Hertha Berlin កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជួយឱ្យក្រុមឡើងមកលេខរៀងទី៩ក្នុងក្របខ័ណ្ឌ Bundesliga ក៏ដោយ។

ក្លិប Leverkusen បានសម្រេចចិត្តយកលោក Bosz មកដឹកនាំជំនួសវិញ។ អតីតខ្សែបម្រើជម្រើសជាតិហុល្លង់វ័យ៥៥ឆ្នាំរូបនេះមានបទពិសោធដឹកនាំនៅក្លិបជាច្រើនទាំងក្នុងប្រទេសកំណើតនិងនៅអ៊ីស្រាអែល។

តែជោគជ័យគួរឱ្យកត់សម្គាល់បំផុតក្នុងអាជីពបង្វឹករបស់លោក គឺពេលនាំ Ajax ឡើងផ្ដាច់ព្រ័ត្រ Europa League រដូវកាល២០១៦-១៧ ជាចំណុចអន្ទងចិត្ត Dortmund ឱ្យទិញកុងត្រារបស់លោកពី Ajax ក្នុងតម្លៃជិត៥លានអឺរ៉ូ ដើម្បីយកមកដឹកនាំ។ ប៉ុន្តែលោកត្រូវបានបណ្ដេញចេញនៅខែធ្នូឆ្នាំដដែលនោះ ក្រោយដឹកនាំ Dortmund ប្រកួតមិនឈ្នះសោះក្នុងវគ្គចែកពូល Champions League ហើយ Dortmund ធ្លាក់ទៅលេងពាន Europa League៕

ប្រែ​សម្រួល​៖ សានីត
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖