Liverpool បង្កើនគម្លាតនាំមុខ៦ពិន្ទុនៅកំពូលតារាង Premier League ក្រោយលត់ Newcastle United ៤-០ នៅថ្ងៃ Boxing Day ស្របពេលក្រុមការពារជើងឯក Manchester City ចាញ់ជាលើកទី២ជាប់គ្នា។ នេះជាជ័យជម្នះលើកទី១០០របស់លោក Jurgen Klopp ក្នុងនាមអ្នកចាត់ការ Liverpool ក្នុងចំណោមការដឹកនាំ១៨១ប្រកួតមកនេះ។
គ្រាប់បាល់ពី Dejan Lovren ក្នុងនាទី១១, Mohamed Salah ក្នុងនាទី៤៧ (ប៉េណាល់ទី), Xherdan Shaqiri ក្នុងនាទី៧៩ និង Fabinho ក្នុងនាទី៨៥ ធានាក្រុមលោក Jurgen Klopp ក្នុងការចាប់ផ្ដើមឆ្នាំ២០១៩នៅកំពូលតារាង។
ក្រុមហង្សក្រហមឥឡូវនេះបានរក្សាទីមិនឱ្យរបូតគ្រាប់បាល់ចំនួន១២លើកហើយក្នុងចំណោម១៩ប្រកួតនៅលីគកំពូលអង់គ្លេសរដូវកាល២០១៨-១៩នេះ។
Jordan Henderson ត្រូវបាន BBC ជ្រើសជា Man of the Match ក្នុងការប្រកួតយប់មិញ។
Liverpool ពេលនេះក្លាយជាក្រុមទី៤ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពី Arsenal (២០០៣-០៤), Manchester United (២០១០-១១) និង Manchester City (២០១៧-១៨) ដែលមិនចាញ់មកទល់ពាក់កណ្ដាលរដូវកាល។
សម្រាប់ Newcastle វិញយប់មិញនេះជាបរាជ័យធ្ងន់បំផុតរបស់ពួកគេនៅ Anfield តាំងពីខែធ្នូឆ្នាំ១៩៨៧មក។
ប្រកួតបន្ទាប់ Newcastle នឹងលេងនៅផ្ទះ Watford ថ្ងៃសៅរ៍ ស្របពេល Liverpool ទទួល Arsenal៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖