+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធម្នាក់ធ្លាប់​បាន​ប្រាក់ឈ្នួល​ជាង២០ម៉ឺនផោនមួយសប្ដាហ៍ សល់តែ​៦០០ផោនក្នុងគណនីធនាគារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1296

ខ្សែប្រយុទ្ធ Asamoah Gyan បានប្រកាសក្ស័យធន ទោះបីធ្លាប់មានឈ្មោះជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។

កីឡាករវ័យ 33 ឆ្នាំរូបនេះធ្លាប់រកប្រាក់បាន២២៧,០០០ផោនក្នុងមួយសប្តាហ៍អំឡុងការលេង២ឆ្នាំនៅក្លិប Shanghai SIPG។


SunSport ដកស្រង់ខ្លឹមសារពីសារព័ត៌មានហ្គាណា MyNewsGh.com ថា អតីតខ្សែប្រយុទ្ធ Sunderland រូបនេះមិនបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់អស់រយៈពេល៤ខែមកហើយ។

របាយការណ៍បានអះអាងថា ខ្សែប្រយុទ្ធជនជាតិហ្គាណាខាងលើនៅសល់តែ៦០០ផោនប៉ុណ្ណោះនៅក្នុងគណនីធនាគាររបស់ ហើយថាក្លិប Kayserispor នៅលីគកំពូលទួរគីមិនទាន់បានបើកប្រាក់ខែឲ្យគេនៅឡើយ។

មានការសង្ស័យថា ការក្ស័យធននេះអាចបណ្ដាលមកពីល្បែង និងការខាតបង់ក្នុងការវិនិយោគលើថ្នាលយុវជន៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ mynewsghana

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖