លោក Jurgen Klopp អ្នកចាត់ការ Liverpool បង្ហើបថា លោករំភើបស្ទើរតែស្រក់ទឹកភ្នែក ពេលឃើញសាមគ្គីភាពរវាង Mohamed Salah និង Roberto Firmino អំឡុងជ័យជម្នះ៥ទល់នឹង១លើ Arsenal ក្នុងជំនួប Premier League ថ្ងៃសៅរ៍ ទី២០ ខែធ្នូ។
Firmino រកបាន៣គ្រាប់ម្នាក់ឯងពេលបានជ័យជម្នះយ៉ាងត្រចះត្រចង់នោះ។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានរកគ្រាប់បាល់ hat-trick បន្ទាប់ពី Salah លះបង់ឱកាសទាត់បញ្ចូលទីរបស់ខ្លួន ទៅឲ្យ Firmino ស៊ុតប៉េណាល់ទីគ្រាប់ទី៣នេះ។
ជ័យជម្នះនេះ ធ្វើឲ្យ Liverpool បង្កើនការនាំមុខ៩ពិន្ទុលើក្រុមលេខ២ Spurs ដែលចាញ់ Wolver ១ទល់នឹង៣៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖