+855 16 757 168     samnob@keiladaily.com
KD Logo

Salah, Mane និង Aubameyang ស្ថិតក្នុងបញ្ជីប្រជែងពានកីឡាករឆ្នើមរបស់អាហ្វ្រិក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 855

ខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane របស់ Liverpool និង Pierre Emerick Aubameyang របស់ Arsenal មានឈ្មោះក្នុងបញ្ជី៣នាក់ចុងក្រោយជាលើកទី២ជាប់គ្នាសម្រាប់ប្រជែងពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិកប្រចាំឆ្នាំ២០១៨។

តារាឆ្នើមអេហ្ស៊ីប Salah បានឈ្នះពានរង្វាន់នេះឆ្នាំមុន ហើយឆ្នាំនេះក៏ជាបេក្ខជនសង្ឃឹមខ្ពស់ជាងគេក្នុងការឈ្នះជាថ្មីដែរ ដែលនឹងធ្វើឱ្យគេក្លាយជាកីឡាករទី៤ដែលបានឈ្នះពាននេះ២ឆ្នាំជាប់គ្នា បន្ទាប់ពីអតីតខ្សែប្រយុទ្ធសេណេហ្គាល់ El Hadji Diouf, ខ្សែប្រយុទ្ធកាម៉េរូន Samuel Eto’o និងខ្សែបម្រើកូឌីវ័រ Yaya Toure ធ្វើបាន។

មិត្តរួមក្លិបរបស់ Salah គឺខ្សែប្រយុទ្ធសេណេហ្គាល់ Mane ប៊ិះឈ្នះ២ដងដែរហើយ ដោយក្នុងឆ្នាំ២០១៦ជាប់លេខ៣ និងក្នុងឆ្នាំ២០១៧ជាប់លេខ២។

ខ្សែប្រយុទ្ធហ្គាបុង Aubameyang មានឈ្មោះក្នុងបញ្ជី៣នាក់ចុងក្រោយជាលើកទី៥ជាប់គ្នា ស្មើទៅនឹងកំណត់ត្រារបស់ Toure និងអតីតខ្សែបម្រើហ្គាណា Michael Essien។ តែ Aubameyang ធ្លាប់បានគ្រងពានតែម្ដងប៉ុណ្ណោះគឺក្នុងឆ្នាំ២០១៥ ដោយបានផ្ដួលគូប្រជែង Toure និង Andre Ayew។

សូមបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានបោះឆ្នោតដោយគ្រូបង្វឹកនិងប្រធានក្រុមជម្រើសជាតិទាំង៥៦ដែលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក។ ជ័យលាភីឆ្នាំ២០១៨ នឹងត្រូវបានប្រកាសនៅទីក្រុង Dakar ប្រទេសសេណេហ្គាល់នាថ្ងៃទី៨ខែមករា៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖