លោក Jurgen Klopp អ្នកចាត់ការ Liverpool បាននិយាយថា Manchester City គឺនៅតែជាក្រុមដ៏ល្អបំផុតនៅលើពិភពលោក បើទោះបីជាហង្សក្រហមកំពុងឈរកំពូលតារាង Premier League ចំនួន៧ពិន្ទុទៅលើក្រុមការពារតំណែងជើងឯក។
ក្រុមលោក Klopp នឹងត្រូវជួប Man City នៅឯកីឡដ្ឋាន Etihad នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា។
Man City បានចាញ់ពីរលើកក្នុងចំណោមបីប្រកួតក្នុងលីគរបស់ពួកគេ និងឈរលេខ៣ នៅពីក្រោយក្រុមលេខ២ Tottenham។
ប៉ុន្តែលោក Klopp បាននិយាយថា ការប៉ះ Man City គឺជាការប្រកួតដ៏លំបាកក្នុងពិភពកីឡាបាល់ទាត់ទំនើប។
Klopp បាននិយាយថា: "យើងត្រូវតែត្រៀមខ្លួនឱ្យបានល្អតាមដែលអាចធ្វើទៅបាន។ យើងត្រូវតែមានភាពក្លាហាន។ យើងត្រូវតែពេញចិត្ត និងខឹងដូចជានៅក្នុងហ្គេមដទៃទៀត។
ប៉ុន្តែបើតាមការដឹង Man City គឺសម្រាប់ខ្ញុំ នៅតែជាក្រុមដ៏ល្អបំផុតនៅលើពិភពលោក"៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖