+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Kompany សមនឹងបានកាតក្រហម​ពេលប៉ះទង្គិចជាមួយ Salah

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 515

លោក Jurgen Klopp អ្នកចាត់ការ Liverpool យល់ឃើញថា Vicent Kompany គួរតែទទួលបាន​កាតក្រហម ក្រោយ​ធ្វើឲ្យ​ Mohamed Salah របួស​អំឡុងជំនួប Manchester City ឈ្នះ ២ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា។


Kompany ទទួល​បាន​ត្រឹមកាតលឿងប៉ុណ្ណោះការប៉ះទង្គិចគ្នានេះ។

លោក Klopp រៀបរាប់ ៖"ខ្ញុំពិតជាចូលចិត្ត Vincent Kompany ប៉ុន្តែហេតុម៉េចជាលើផែនដីនេះមិនមានកាតក្រហម?"
"គាត់គឺជាមនុស្សចុងក្រោយហើយគាត់ចូលទៅ"។

ចំណែក Kompany មិនយល់ស្របចំពោះ​ការលើកឡើងរបស់លោក Klopp ឡើយ។


ជ័យជម្នះរបស់ Manchester City បានរុញពួកគេទៅលេខ២ និងបន្ថយគម្លាត​ពី Liverpool ត្រឹម៤ពិន្ទុ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖