+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថាលោកត្រូវបង្ខំចិត្តដាក់យុវជននិងកីឡាករបម្រុងច្រើនពេលចាញ់ Wolves យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 970

លោក Jurgen Klopp និយាយថាលោកត្រូវបង្ខំចិត្តដាក់កីឡាករយុវជននិងបម្រុងច្រើនក្នុងជម្រើស១១នាក់ពេលប្រកួតចាញ់នៅទឹកដី Wolverhampton Wanderers ២-១ ក្នុងជុំទី៣ FA Cup យប់ថ្ងៃចន្ទទី៧ខែមករាឆ្នាំ២០១៩ ដោយសារកម្មវិធីប្រកួតមមាញឹកនិងបញ្ហាសុខភាពកីឡាករក្រុមធំជាច្រើននាក់។

លោក Klopp បានដាក់យុវជនថ្នាល៣នាក់ឱ្យចូលលេងជាលើកដំបូងសម្រាប់ក្រុមធំ ស្របពេលកីឡាករបម្រុងដូចជា Daniel Sturridge, Divock Origi, Alberto Moreno និង Simon Mignolet ទទួលបានការចាប់ផ្ដើមការប្រកួតយ៉ាងកម្រ។ ប៉ុន្តែក្រុមហង្សក្រហមបង្ហាញទម្រង់លេងយ៉ាងអន់ ហើយរងបរាជ័យជាលើកទី២ជាប់ៗគ្នាជាលើកដំបូងក្នុងរដូវកាល២០១៨-១៩នេះ បន្ទាប់ពីចាញ់ Manchester City ក្នុងលីគ។

អ្នកចាត់ការជនជាតិអាល្លឺម៉ង់និយាយថា៖ “ខ្ញុំត្រូវតែធ្វើការផ្លាស់ប្ដូរទាំងនេះ។ កីឡាករពីរបីនាក់ពិតជាឈឺ(មានជំងឺ) ហើយក្នុងរដូវកាលមុន ពួកយើងបាត់បង់ Adam Lallana ដោយសាររឿងតូចមួយ។ បន្ទាប់ពីការប្រកួតជាមួយ City ពួកយើងមានកីឡាករពីរបីនាក់ឈឺបំពង់ក”។

“គ្មានឱកាសឡើយខណៈកីឡាករទាំងអស់មិននៅទីនេះ។ ពួកយើងត្រូវធ្វើការផ្លាស់ប្ដូរនៅចុងម៉ោង។ Adam និង Jordan បានស្ថិតក្នុងផែនការរបស់យើង។ Dejan គួរតែបានអង្គុយនៅបង់បម្រុងជំនួសវិញ។ ពួកយើងត្រូវតែសម្របតាមស្ថានភាពរបស់យើង។ ពួកយើងបានឆ្លងកាត់ពេលវេលាដ៏លំបាកបានដោយទទួលយកបានហើយ។ អំឡុងពេលតានតឹងបន្ទាប់កំពុងរង់ចាំ”។

សូមបញ្ជាក់ថា យប់មិញ យុវជន Rafael Camacho វ័យ១៨ឆ្នាំ និង Curtis Jones វ័យ១៧ឆ្នាំ បានចូលលេងលើកដំបូងពេញម៉ោង ហើយខ្សែការពារកណ្ដាល Ki Jana Hoever វ័យ១៦ឆ្នាំចូលលេងជំនួស Lovren ក្នុងនាទីទី៦។ Lovren ពេលនេះ​ចូល​ក្នុង​បញ្ជី​របួស​ជាមួយ Joe Gomez និង Joel Matip​។

Mo Salah និង Roberto Firmino បានចូលលេង២០នាទីចុងក្រោយនៃការប្រកួត បន្ទាប់ពី Wolves កំពុងនាំមុខ២-១ស្រាប់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖