+855 16 757 168     samnob@keiladaily.com
KD Logo

អតីតគ្រូ Barcelona សម្លឹងទៅ Word Cup ក្រោយចូលកាន់តំណែងគ្រូបង្គោលម៉ិកស៊ីកូ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1130

អតីតគ្រូបង្គោល Barcelona និងជម្រើសជាតិអាហ្សង់ទីន លោក Gerardo Martino ត្រូវបានបង្ហាញខ្លួនជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ីកូជាផ្លូវការនៅដើមសប្ដាហ៍នេះ។


គ្រូវ័យ៥៦ឆ្នាំដែលទើបដឹកនាំក្លិប Atlanta United ឈ្នះជើងឯក MLS Cup ក្នុងរដូវកាលទី២នៃការចូលរួមរបស់ក្លិបនេះក្នុងលីគកំពូលអាមេរិកនោះ និយាយថាបទពិសោធនៅ Barcelona និងអាហ្សង់ទីនធ្វើឱ្យលោកមានភាពចាស់ទុំជាងមុនច្រើនក្នុងការងារបង្វឹកនេះ ហើយសព្វថ្ងៃលោកមានស្មារតីរួចរាល់ច្រើនជាងមុនសម្រាប់ការងារប្រភេទនេះ។

លោក Martino បន្ថែមថាភាពម៉ឺងម៉ាត់និងការគោរពរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ីកូ ព្រមទាំងគុណភាពកីឡាករម៉ិកស៊ីកូដែលអាចធ្វើការងារបានល្អបាន គឺជាហេតុផលចម្បងៗដែលនាំលោកមកទីនេះ។

សូមរំឭកថា លោក Martino បានដឹកនាំអាហ្សង់ទីនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America ២ដងជាប់គ្នាគឺក្នុងឆ្នាំ២០១៥និង២០១៦។

មុននោះលោកក៏បានដឹកនាំជម្រើសជាតិប៉ារ៉ាហ្គាយឡើងដល់វគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2010 នៅអាហ្វ្រិកខាងត្បូង និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America 2011 ផងដែរ។


ភារៈដំបូងរបស់លោក Martino ក្នុងនាមជាគ្រូបង្វឹកម៉ិកស៊ីកូ គឺនឹងដឹកនាំក្រុមប្រកួតមិត្តភាពជាមួយឈីលីនៅថ្ងៃទី២៣ខែមីនា ហើយ៣ថ្ងៃបន្ទាប់ប្រកួតជាមួយប៉ារ៉ាហ្គាយ៕

ប្រែសម្រួល ៖ រាជសម្ភារ
ប្រភព ៖ goal

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖