+855 16 757 168     samnob@keiladaily.com
KD Logo

គិត​មក​ទល់​ពេលនេះ​ អេហ្ស៊ីប​មាន​កីឡាករ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក​សរុប​៣​ដង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 518

ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីប Mohamed Salah ជាប់ឆ្នោតជាកីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិក African Footballer of the Year ប្រចាំឆ្នាំ២០១៨ដែលជាការឈ្នះជាលើកទី២ជាប់គ្នា នៅក្នុងពិធីប្រគល់រង្វាន់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកនៅទីក្រុង Dakar ប្រទេសសេណេហ្គាល់កាលពីថ្ងៃអង្គារ។

នេះជាលើកទី៣ដែលអេហ្ស៊ីបមានកីឡាករឈ្នះពានផ្ទាល់ខ្លួនដ៏មានកិត្យានុភាពនេះ ខណៈ Mahmoud El Kahtib ជាកីឡាករអេហ្ស៊ីបទី១ដែលបានឈ្នះពាននេះក្នុងឆ្នាំ១៩៨៣។

Salah បានផ្ដួលមិត្តរួមក្លិប Liverpool និងជាខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane និងខ្សែប្រយុទ្ធហ្គាបុងរបស់ Arsenal: Pierre Emerick Aubameyang។

ក្នុងឆ្នាំ២០១៧ Salah ក៏បានផ្ដួលកីឡាករ២នាក់ខាងលើដូចគ្នាដែរ ក្នុងការបោះឆ្នោតដែលសម្រេចដោយនាយកបច្ចេកទេសនិងគ្រូបង្គោលនៃក្រុមជម្រើសជាតិទាំង៥៦ដែលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក។

ក្នុងឆ្នាំ២០១៨ Salah បានរួមចំណែកធំក្នុងការជួយ Liverpool ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League និងបាននាំអេហ្ស៊ីបទៅលេងជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងតាំងពីឆ្នាំ១៩៩០ផងដែរ។

ដោយឡែក ក្នុងរដូវកាល២០១៨-១៩នេះ អតីតសមាជិក Basel, Chelsea, Fiorentina និង Roma វ័យ២៦ឆ្នាំខាងលើ រកបាន១៣គ្រាប់នៅ Premier League ជួយ Liverpool ឈរកំពូលតារាង៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖