+855 16 757 168     samnob@keiladaily.com
KD Logo

Morata ចង់ចេញពី Chelsea និងចង់ទៅអេស្ប៉ាញវិញ ខណៈក្លិបធំ២ចង់បាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 784

អ្នកសារព័ត៌មានបាល់ទាត់អេស្ប៉ាញនិងជាអ្នកវិភាគរបស់ Sky Sports លោក Guillem Balague និយាយថាខ្សែប្រយុទ្ធ Alvaro Morata ចង់ចេញពី Chelsea ហើយគេបានឆ្លើយ «Yes» ទៅនឹងសំណើរបស់ Sevilla។

អតីតសមាជិក Real Madrid និង Juventus វ័យ២៦ឆ្នាំ កំពុងជួបភាពយ៉ាប់យ៉ឺននៃទម្រង់លេងរបស់គេក្រោមការដឹកនាំរបស់លោក Maurizio Sarri រដូវកាលនេះ ដោយរកបានតែ៥គ្រាប់ប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League ហើយត្រូវបានភ្ជាប់នឹងការផ្លាស់ទៅ Sevilla និង Atletico Madrid។

អ្នកជំនាញបាល់ទាត់ជនជាតិអេស្ប៉ាញ Balague បានប្រាប់ BBC ថា៖ “Morata ចង់ចេញពី Chelsea ព្រោះនេះមិនមែនជាក្លិបត្រឹមត្រូវសម្រាប់គេឡើយ។ ស្ទីលលេងមិនស័ក្ដិសមជាមួយគេ ហើយគេចង់ត្រលប់ទៅវិញ (អេស្ប៉ាញ)។ គេបានឆ្លើយ Yes ទៅ Sevilla ប៉ុន្តែ២៤ម៉ោងក្រោយមក Atletico Madrid ក៏បាននិយាយថាពួកគេចាប់អារម្មណ៍ Morata ដែរ។ តែមិនទាន់មានការចុះកិច្ចសន្យាណាមួយនៅឡើយទេ”។

លោក Balague បន្តថា៖ “Chelsea នឹងអនុញ្ញាតឱ្យគេទៅលើកិច្ចសន្យាខ្ចី ព្រោះនេះជាស្ថានភាពតែមួយគត់ដែលទាំង Sevilla និង Atletico Madrid អាចយកគេបាន។ ហើយពួកគេនឹងត្រូវបង់យ៉ាងហោចពាក់កណ្ដាលនៃប្រាក់ខែ៩លានអឺរ៉ូរបស់ Morata រហូតដល់ចប់រដូវកាល”។

សូមរំឭកថា Morata បានផ្លាស់ពី Real Madrid មក Chelsea ក្នុងតម្លៃ៦០លានផោនក្នុងឆ្នាំ២០១៧៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖