ខ្សែការពារ Virgil van Dijk និងអ្នកចាត់ការ Jurgen Klopp ត្រូវបានជាអ្នកចាត់ការ និងកីឡាករល្អប្រចាំក្របខណ្ឌ Premier League សម្រាប់ខែធ្នូ។
វាជាលើកទី១ហើយដែលប្រធានក្រុមជម្រើសជាតិហូឡង់ Van Dijk បានពានរង្វាន់នេះ ក្នុងនាមជាខ្សែការពារ ចាប់តាំងពី Jan Vertonghen របស់ Tottenham ធ្វើបានតាំងពីខែមករាឆ្នាំ២០១៣។
ចំណែក Klopp ក៏ទទួលបានសាជាថ្មីចាប់តាំងពីខែកញ្ញាឆ្នាំ២០១៦។
ហង្សក្រហមមិនដែលចាញ់សោះក្នុងខែធ្នូ ដែលមាន Van Dijk។
Liverpool បច្ចុប្បន្នស្ថិតនៅកំពូលតារាង Premier League និងត្រូវជួប Brighton ថ្ងៃសៅរ៍ ទី១២ ខែមករា នេះ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖