+855 16 757 168     samnob@keiladaily.com
KD Logo

Ceballos ហ្វ្រ៊ីឃីកចុងម៉ោងឱ្យ Real Madrid ស៊ី Real Betis ហើយឡើងចូល Top 4

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 597

គ្រាប់បាល់ក្នុងនាទី៨៨របស់ខ្សែបម្រើវ័យក្មេង Dani Ceballos ជួយ Real Madrid ឈ្នះ២-១នៅផ្ទះ Real Betis យប់ថ្ងៃអាទិត្យទី១៣ខែមករាឆ្នាំ២០១៩ ហើយឡើងមកចំណាត់ថ្នាក់លេខ៤នៅ La Liga។

ម្ចាស់ផ្ទះ Betis ហៀបនឹងទទួលបាន១ពិន្ទុទៅហើយ ក្រោយ Segio Canales រកបានគ្រាប់បាល់ក្នុងនាទី៦៧ ដើម្បីលុបចោលគ្រាប់នាំមុខតាំងពីនាទីទី១៣របស់ Luka Modric។ តែ២នាទីមុនចប់ម៉ោងធម្មតានៃវគ្គទី២ Ceballos ស៊ុតហ្វ្រ៊ីឃីកចូលមុំកែងខាងក្រោមយក៣ពិន្ទុឱ្យក្រុមលោក Santiago Solari។ នេះជាជ័យជម្នះលើកដំបូងរបស់ Real ក្នុង៣ប្រកួតចុងក្រោយ។

Real Madrid ពេលនេះមាន៣៣ពិន្ទុពី១៩ប្រកួតស្មើ Sevilla តែឈរលេខរៀងទី៤ ខណៈ Atletico Madrid មាន៣៨ពិន្ទុ និង Barcelona មាន៤៣ពិន្ទុ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖