+855 16 757 168     samnob@keiladaily.com
KD Logo

អតីតខ្សែប្រយុទ្ធ Leeds United និងជម្រើសជាតិអាហ្វ្រិកខាងត្បូងស្លាប់ក្នុងវ័យ៤៩ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 470

អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង Lucas Radebe និយាយថាប្រទេសរបស់លោកបានបាត់បង់ Legend ម្នាក់ បន្ទាប់ពី Phil Masinga បានទទួលមរណភាពក្នុងវ័យ៤៩ឆ្នាំ។

Masinga បានលេងជាមួយ Radebe នៅក្លិប Leeds United របស់អង់គ្លេសពីឆ្នាំ១៩៩៤ដល់១៩៩៦ ព្រមទាំងបានលេងនៅក្លិបស្វ៊ីស St Gallen និងក្លិបអ៊ីតាលី Salernitana, Bari ផងដែរ។

សូមរំឭកថា លោក Masinga បានចូលលេងឱ្យក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងលើកទី១ក្នុងខែកក្កដាឆ្នាំ១៩៩២ ទល់នឹង កាម៉េរូន ដែលជាការប្រកួតលើកដំបូងរបស់ប្រទេសលោកក្រោយបានចូលជាសមាជិក FIFA ជាថ្មី បន្ទាប់ពីការដួលរលំនៃរបបអាប៉ាថេត (Apartheid)។

លោកនឹងត្រូវបានចងចាំតាមរយៈគ្រាប់បាល់ទល់នឹងកុងហ្គោ ដែលធានាឱ្យអាហ្វ្រិកខាងត្បូងឡើងទៅជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងឆ្នាំ១៩៩៨។

លោក Masinga លេងឱ្យជម្រើសជាតិអាហ្វ្រិកខាងត្បូងពីឆ្នាំ១៩៩២ដល់២០០១ ស៊ុតចូល១៨គ្រាប់ពី៥៨ប្រកួត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖