+855 16 757 168     samnob@keiladaily.com
KD Logo

ព្រះខ័នរាជ ចុះកិច្ចសន្យាជាមួយអតីតយុវជនថ្នាល Newcastle United

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 635

ក្លិបព្រះខ័នរាជស្វាយរៀង នៅថ្ងៃអង្គារទី១៥ខែមករាឆ្នាំ២០១៩នេះ បានប្រកាសអំពីការចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយកីឡាករ Charlie Machell វ័យ២៤ឆ្នាំ ដែលធ្លាប់ជាយុវជនថ្នាលអាយុក្រោម១៨ឆ្នាំក្លិប Newcaslte United។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ជាមួយថ្នាល Newcaslte United មុនពេលផ្លាស់ចេញនៅឆ្នាំ២០១៣ ដោយទៅប្រកបអាជីពនៅក្រៅស្រុកជាមួយក្លិបអាមេរិក Wingate Bulldog។

គេបន្តផ្លាស់ទៅលេងអោយ East Tennessee State University នៅឆ្នាំ២០១៧ និងពាក់កណ្តាលឆ្នាំដដែលបានផ្ទេរទៅកាន់ Thisted FC របស់ដាណឺម៉ាក។ ឆ្នាំ២០១៨ចុះកិច្ចសន្យាជាមួយក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ ( faroe islands ) ដោយមានតម្លៃខ្លួន ៩០,០០០ ម៉ឺនដុល្លារ។

Charlie គឺជាកីឡាករបរទេសទី៥របស់ក្លិបបន្ទាប់ Harley Willard, Jonathan Campbell, Yeon Gisung និង Daisuke Kobayashi៕


ដោយ៖ សានីត
ប្រភព&រូបថត៖ pkrsvayriengfc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖